ព្រះត្រៃបិដក ភាគ ៩៧
[៣៨៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈ ដោយសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៣៩០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828872827340006
ទៅកាន់ទំព័រ៖