ព្រះត្រៃបិដក ភាគ ៩៧
[២៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (វិតក្កៈ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828727368271310
ទៅកាន់ទំព័រ៖