ព្រះត្រៃបិដក ភាគ ៩៧
[៣៩៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ
ID: 637828873309724863
ទៅកាន់ទំព័រ៖