ព្រះត្រៃបិដក ភាគ ៩៧
ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិចារៈ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិប្បយុត្តប្បច្ច័យ។
ID: 637828873520147923
ទៅកាន់ទំព័រ៖