ព្រះត្រៃបិដក ភាគ ៩៧
[៣៩៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។
ID: 637828873768842805
ទៅកាន់ទំព័រ៖