ព្រះត្រៃបិដក ភាគ ៩៧
វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិចារៈ ដោយអត្ថិប្បច្ច័យ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអត្ថិប្បច្ច័យ មហាភូតទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ (ជាបច្ច័យ) នៃមហាភូត៣ មហាភូតទាំងឡាយ ជាបច្ច័យនៃពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ឃើញរូបដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអត្ថិប្បច្ច័យ។
ID: 637828874887679319
ទៅកាន់ទំព័រ៖