ព្រះត្រៃបិដក ភាគ ៩៧
ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤០៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ រាគៈ ប្រារព្ធចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង នូវពួករូប… ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន… ទោមនស្សកើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ។
ID: 637828875098513924
ទៅកាន់ទំព័រ៖