ព្រះត្រៃបិដក ភាគ ៩៧

 [៣០] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​វិតក្កៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ វិតក្កៈ (អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី វិតក្កៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ខន្ធ២ក្តី វិតក្កៈ​ក្តី អាស្រ័យ​ខន្ធ២ (ខន្ធ​ទាំងឡាយ អាស្រ័យ) វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637828727540891239
ទៅកាន់ទំព័រ៖