ព្រះត្រៃបិដក ភាគ ៩៧
[៤១០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ វិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធចក្ខុនោះ ទើបកើតឡើង នូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធវត្ថុនោះ ទើបកើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ។
ID: 637828875303435897
ទៅកាន់ទំព័រ៖