ព្រះត្រៃបិដក ភាគ ៩៧
ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ។
[៤១៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៤១៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធទាំងឡាយដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។
ID: 637828875755118002
ទៅកាន់ទំព័រ៖