ព្រះត្រៃបិដក ភាគ ៩៧
[៤១៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤១៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828876039659839
ទៅកាន់ទំព័រ៖