ព្រះត្រៃបិដក ភាគ ៩៧
ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៤១៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺវិតក្កៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិចារៈ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វិតក្កៈក្តី មហាភូតទាំងឡាយក្តី
ID: 637828876484514547
ទៅកាន់ទំព័រ៖