ព្រះត្រៃបិដក ភាគ ៩៧
វិតក្កៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ។ នត្ថិប្បច្ច័យក្តី វិគតប្បច្ច័យក្តី ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
អវិគតប្បច្ច័យ ប្រហែលគ្នានឹងអត្ថិប្បច្ច័យដែរ។
[៤២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២៨ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ
ID: 637828877506152379
ទៅកាន់ទំព័រ៖