ព្រះត្រៃបិដក ភាគ ៩៧

 [២៤៩] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៣០] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៣១] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៣២] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637828878050890098
ទៅកាន់ទំព័រ៖