ព្រះត្រៃបិដក ភាគ ៩៧

 [៤៤៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៤៤៦] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៤៤៧] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៤៤៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637828879256064454
ទៅកាន់ទំព័រ៖