ព្រះត្រៃបិដក ភាគ ៩៧

 [៤៤៩] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង​… បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៤៥០] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៤៥១] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637828879511038485
ទៅកាន់ទំព័រ៖