ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វិចារៈ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ (ចិត្តសមុដ្ឋានរូប អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ
ID: 637828727992390097
ទៅកាន់ទំព័រ៖