ព្រះត្រៃបិដក ភាគ ៩៧
[៤៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៣៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣៥ ក្នុងនសហជាតប្បច្ច័យ មានវារៈ២៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២៩ ក្នុងននិស្សយប្បច្ច័យ មានវារៈ២៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣៥ ក្នុងនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ៣៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២៧ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ២៧ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣៥ ក្នុងនោអវិគតប្បច្ច័យ មានវារៈ២៧។ បណ្ឌិត កាលរាប់នូវបច្ចនីយៈ គប្បីអនុម័តិនូវបទទាំងឡាយនេះ ហើយរាប់ចុះ។
ចប់ បច្ចនីយៈ។
[៤៦៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១១ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១១ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១១
ID: 637828880549683922
ទៅកាន់ទំព័រ៖