ព្រះត្រៃបិដក ភាគ ៩៧

បីតិ​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤៦៦] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ដែល​ច្រឡំ​ដោយ​សុខ​ក្តី អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ដែល​ច្រឡំ​ដោយ​សុខ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ដែល​ច្រឡំ​ដោយ​សុខ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637828881239608645
ទៅកាន់ទំព័រ៖