ព្រះត្រៃបិដក ភាគ ៩៧
ខន្ធ២ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធទាំងឡាយក្តី វិចារៈក្តី (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធ២ … ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យវិចារៈ (ចិត្តសមុដ្ឋានរូប អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ (កដត្តារូប អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ អាស្រ័យវិចារៈ វិចារៈ អាស្រ័យវត្ថុ វិចារៈ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ
ID: 637828728252125578
ទៅកាន់ទំព័រ៖