ព្រះត្រៃបិដក ភាគ ៩៧
[៤៨៨] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយបីតិ ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយបីតិ ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលច្រឡំដោយបីតិ ដែលលោកលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយបីតិ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយបីតិ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
ID: 637828884386665600
ទៅកាន់ទំព័រ៖