ព្រះត្រៃបិដក ភាគ ៩៧
[៤៨៩] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយសុខ ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយសុខ ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលច្រឡំដោយបីតិ ដែលលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយសុខ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលសន្សំមកហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយសុខ ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយសុខ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ខន្ធទាំងឡាយ ដែលច្រឡំដោយសុខ ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
[៤៩០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ គឺ
ID: 637828884614393842
ទៅកាន់ទំព័រ៖