ព្រះត្រៃបិដក ភាគ ៩៧
[៤៩២] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃធម៌ដែលច្រឡំដោយបីតិ… ធម៌ដែលច្រឡំដោយឧបេក្ខា… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយសុខ ទើបកើតឡើង។
[៤៩៣] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ចេញអំពីឈាន ដែលច្រឡំដោយឧបេក្ខា… អំពីមគ្គ… ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេស ដែលច្រឡំដោយឧបេក្ខា ដែលលោកលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា
ID: 637828885350130608
ទៅកាន់ទំព័រ៖