ព្រះត្រៃបិដក ភាគ ៩៧
មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ (ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (វិតក្កៈ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637828728431983974
ទៅកាន់ទំព័រ៖