ព្រះត្រៃបិដក ភាគ ៩៧

ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង វិចិកិច្ឆា​ក៏​កើតឡើង ឧទ្ធច្ចៈ​ក៏​កើតឡើង ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ទើប​កើតឡើង។
 [៤៩៤] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​… នៃ​ធម៌​ដែល​ច្រឡំ​ដោយ​សុខ​… ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ច្រឡំ​ដោយ​ឧបេក្ខា ហើយ​ពិចារណា​នូវ​កុសល​នោះ ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637828885623475871
ទៅកាន់ទំព័រ៖