ព្រះត្រៃបិដក ភាគ ៩៧

ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដោយចិត្ត ដែល​ច្រឡំ​ដោយ​ឧបេក្ខា ហើយ​ត្រេកអរ រីករាយ រាគៈ​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទិដ្ឋិ​… វិចិកិច្ឆា​… ឧទ្ធច្ចៈ​ក៏​កើតឡើង ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដែល​ច្រឡំ​ដោយ​បីតិ និង​ច្រឡំ​ដោយ​សុខ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ខន្ធ​ទាំងឡាយ​ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ទើប​កើតឡើង។
 [៤៩៦] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637828886128779982
ទៅកាន់ទំព័រ៖