ព្រះត្រៃបិដក ភាគ ៩៧

 [៤៩៧] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ពិចារណា ចេញ​អំពី​ឈាន ដែល​ច្រឡំ​ដោយ​បីតិ ចេញ​អំពី​មគ្គ ចេញ​អំពី​ផល ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ពិចារណា ធ្វើ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ឲ្យ​ជាទី​គោរព ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​ច្រឡំ​ដោយ​បីតិ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៩៨] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (ដោយចិត្ត) ដែល​ច្រឡំ​ដោយ​បីតិ។បេ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637828886372548580
ទៅកាន់ទំព័រ៖