ព្រះត្រៃបិដក ភាគ ៩៧

 [៤៩៩] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ឲ្យ​ទាន ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ដោយចិត្ត ដែល​ច្រឡំ​ដោយ​ឧបេក្ខា។ សេចក្តី​បំប្រួញ។
 [៥០០] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (ដោយចិត្ត) ដែល​ច្រឡំ​ដោយ​បីតិ។បេ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៥០១] ធម៌​ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (ដោយចិត្ត) ដែល​ច្រឡំ​ដោយ​សុខ។បេ។ សេចក្តី​បំប្រួញ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637828886701398836
ទៅកាន់ទំព័រ៖