ព្រះត្រៃបិដក ភាគ ៩៧

 [៥០៦] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ សេចក្តី​បំប្រួញ។ ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ សេចក្តី​បំប្រួញ។
 [៥០៧] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ សេចក្តី​បំប្រួញ។
 [៥០៨] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។បេ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៥០៩] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637828887278570805
ទៅកាន់ទំព័រ៖