ព្រះត្រៃបិដក ភាគ ៩៧
ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ។
[៥១០] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ សេចក្តីបំប្រួញ។
[៥១១] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ។បេ។ សហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិក្តី អធិបតិធម៌ ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ។
[៥១២] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ
ID: 637828887554557107
ទៅកាន់ទំព័រ៖