ព្រះត្រៃបិដក ភាគ ៩៧

ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​គោត្រភូ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​សំដែង​ថា ជា​បច្ច័យ​នៃ​បទ​ទាំងអស់ ដោយហេតុនេះ​ចុះ។ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ មគ្គ (ជា​បច្ច័យ) នៃ​ផល ផល (ជា​បច្ច័យ) នៃ​ផល អនុលោម ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១៣] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​គោត្រភូ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ (ជា​បច្ច័យ) នៃ​វោ​ទានៈ ដែល​ច្រឡំ​ដោយ​សុខ។ សេចក្តី​បំប្រួញ។ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637828887799200675
ទៅកាន់ទំព័រ៖