ព្រះត្រៃបិដក ភាគ ៩៧
[៥១៤] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលច្រឡំដោយបីតិ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ វិបាកមនោវិញ្ញាណធាតុ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃភវង្គៈ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ កុសល និងអកុសល ដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលច្រឡំដោយឧបេក្ខា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល (ជាបច្ច័យ) នៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៥១៥] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃគោត្រភូ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។
ID: 637828888038920232
ទៅកាន់ទំព័រ៖