ព្រះត្រៃបិដក ភាគ ៩៧

សេចក្តី​បំប្រួញ។ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១៦] ធម៌​ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​គោត្រភូ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ អនុលោម ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១៧] ធម៌​ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​សុខ (ជា​បច្ច័យ) នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​បីតិ។ សេចក្តី​បំប្រួញ។ អនុលោម ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637828888291024300
ទៅកាន់ទំព័រ៖