ព្រះត្រៃបិដក ភាគ ៩៧
[៥១៨] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលច្រឡំដោយសុខ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយសុខ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃវិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោវិញ្ញាណធាតុ ដែលច្រឡំដោយសុខ ជាបច្ច័យនៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយសុខ ជាបច្ច័យនៃភវង្គៈ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ កុសល និងអកុសល ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលច្រឡំដោយឧបេក្ខា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៥១៩] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយសុខ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។
ID: 637828888536529962
ទៅកាន់ទំព័រ៖