ព្រះត្រៃបិដក ភាគ ៩៧

 [៥២០] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​បញ្ច​វិញ្ញាណ ដោយ​អនន្តរ​ប្ប​ច្ច័​យ ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​ឧបេក្ខា។ សេចក្តី​បំប្រួញ។ អនុលោម ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​ឧបេក្ខា នេវ​សញ្ញា​នសញ្ញា​យតនៈ របស់​បុគ្គល កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥២១] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ចុតិ​ចិត្ត ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ដែល​ច្រឡំ​ដោយ​បីតិ អា​វជ្ជ​នៈ (ជា​បច្ច័យ) នៃ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ វិបាក​មនោ​ធាតុ (ជា​បច្ច័យ) នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ដែល​ច្រឡំ​ដោយ​បីតិ ភវ​ង្គៈ ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ភវ​ង្គៈ ដែល​ច្រឡំ​ដោយ​បីតិ កុសល និង​អកុសល ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​ច្រឡំ​ដោយ​បីតិ កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ នេវ​សញ្ញា​នសញ្ញា​យតនៈ របស់​បុគ្គល កាល​ចេញ​អំពី​និរោធ
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 637828888742524779
ទៅកាន់ទំព័រ៖