ព្រះត្រៃបិដក ភាគ ៩៧

ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥២២] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ​… ជា​បច្ច័យ​នៃ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ឯដំណើរ​ទាំងនោះ បណ្ឌិត​គប្បី​កំណត់​ចុះ។
 [៥២៣] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​… នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ​… ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ចុតិ​ចិត្ត​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ឧប​បត្តិ​ចិត្ត ដែល​ច្រឡំ​ដោយ​ឧបេក្ខា ភវ​ង្គៈ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ វិបាក​មនោវិញ្ញាណ​ធាតុ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី (ជា​បច្ច័យ) នៃ​កិរិយា​មនោវិញ្ញាណ​ធាតុ ភវ​ង្គៈ​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី (ជា​បច្ច័យ) នៃ​ភវ​ង្គៈ ដែល​ច្រឡំ​ដោយ​ឧបេក្ខា កុសល និង​អកុសល ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​ច្រឡំ​ដោយ​ឧបេក្ខា កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637828889017360704
ទៅកាន់ទំព័រ៖