ព្រះត្រៃបិដក ភាគ ៩៧

 [៥២៤] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង។ សេចក្តី​បំប្រួញ។ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥២៥] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។
 [៥២៦] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សហជាត​ប្ប​ច្ច័​យ។ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ បញ្ហា១០ ក្នុង​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637828889272171919
ទៅកាន់ទំព័រ៖