ព្រះត្រៃបិដក ភាគ ៩៧

 [៥២៧] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​និស្សយ​ប្ប​ច្ច័​យ។ បញ្ហា១០យ៉ាង បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
 [៥២៨] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ញ៉ាំង​ឈាន ដែល​ច្រឡំ​ដោយ​បីតិ ឲ្យ​កើតឡើង ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ញ៉ាំង​វិបស្សនា​… ញ៉ាំង​មគ្គ​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែល​ច្រឡំ​ដោយ​បីតិ​… សុតៈ​… ចាគៈ​… អាស្រ័យ​បញ្ញា ហើយ​ឲ្យ​ទាន សមាទានសីល ដំឡើង​មានះ ប្រកាន់ទិដ្ឋិ ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ (អាស្រ័យ) រាគៈ ដែល​ច្រឡំ​ដោយ​បីតិ​… មោហៈ មានះ ទិដ្ឋិ​… អាស្រ័យ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ញ៉ាំង​ឈាន ដែល​ច្រឡំ​ដោយ​បីតិ ឲ្យ​កើតឡើង ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637828889535393517
ទៅកាន់ទំព័រ៖