ព្រះត្រៃបិដក ភាគ ៩៧

យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ និយាយ​ពាក្យ​កុហក និយាយ​ពាក្យ​ញុះញង់ និយាយ​ពាក្យ​ឥតប្រយោជន៍ កាត់​ទី ត លប​ឆក់​យកទ្រព្យគេ ប្លន់​យក​ផ្ទះ​មួយ ឈរ​ចាំ​ស្កាត់​កណ្ដាលផ្លូវ គប់​រកប្រពន្ធ​បុគ្គល​ដទៃ សម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ​… សីល សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ នៃ​សីល សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥២៩] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ (បុគ្គល) អាស្រ័យ​សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ច្រឡំ​ដោយ​សុខ។បេ។ ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​មានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែល​ច្រឡំ​ដោយ​បីតិ​… សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ​… អាស្រ័យ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន ដោយចិត្ត ដែល​ច្រឡំ​ដោយ​សុខ។បេ។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637828889769361130
ទៅកាន់ទំព័រ៖