ព្រះត្រៃបិដក ភាគ ៩៧
ញ៉ាំងសមាបត្តិ ឲ្យកើតឡើង យកទ្រព្យដែលគេមិនបានឲ្យ ដោយចិត្ត ដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយបីតិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា និងកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៣០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ដែលច្រឡំដោយបីតិ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… ញ៉ាំងអភិញ្ញា ឲ្យកើតឡើង ញ៉ាំងសមាបត្តិ ឲ្យកើតឡើង… ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែលច្រឡំដោយបីតិ… អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយឧបេក្ខា និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
ID: 637828889977068089
ទៅកាន់ទំព័រ៖