ព្រះត្រៃបិដក ភាគ ៩៧
នូវសេចក្តីប្រាថ្នា… អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយសុខ… សេចក្តីប្រាថ្នា… កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៣៣] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវសទ្ធា ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយបីតិ… ប្រកាន់ទិដ្ឋិ នូវសីល ដែលច្រឡំដោយសុខ… នូវសេចក្តីប្រាថ្នា… អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយសុខ… សេចក្តីប្រាថ្នា… កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
ID: 637828890420872987
ទៅកាន់ទំព័រ៖