ព្រះត្រៃបិដក ភាគ ៩៧
ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ វិតក្កៈ អាស្រ័យវត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយក្តី វិតក្កៈក្តី អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៣៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ
ID: 637828728821618688
ទៅកាន់ទំព័រ៖