ព្រះត្រៃបិដក ភាគ ៩៧

អាស្រ័យ​នូវ​កាយវិញ្ញាណ ដែល​ច្រឡំ​ដោយ​សុខ ហើយ​ឲ្យ​ទាន ដោយចិត្ត​ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង​… សម្លាប់​អ្នក​និគម។បេ។ សទ្ធា​ដែល​ច្រឡំ​ដោយ​សុខ​… សេចក្តី​ប្រាថ្នា​… កាយវិញ្ញាណ​ដែល​ច្រឡំ​ដោយ​សុខ ជា​បច្ច័យ​នៃ​សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៣៦] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ច្រឡំ​ដោយ​ឧបេក្ខា ហើយ​ឲ្យ​ទាន ដោយចិត្ត​ដែល​ច្រឡំ​ដោយ​ឧបេក្ខា​… ញ៉ាំង​អភិញ្ញា ឲ្យ​កើតឡើង​… ប្រកាន់ទិដ្ឋិ នូវ​សីល​ដែល​ច្រឡំ​ដោយ​ឧបេក្ខា​… អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន ដោយចិត្ត​ដែល​ច្រឡំ​ដោយ​ឧបេក្ខា​… សម្លាប់​អ្នក​និគម សទ្ធា​ដែល​ច្រឡំ​ដោយ​ឧបេក្ខា​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​ច្រឡំ​ដោយ​ឧបេក្ខា នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637828890875343619
ទៅកាន់ទំព័រ៖