ព្រះត្រៃបិដក ភាគ ៩៧
[៥៣៧] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយឧបេក្ខា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយឧបេក្ខា… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយបីតិ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយឧបេក្ខា… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣៨] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយឧបេក្ខា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយឧបេក្ខា… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ…
ID: 637828891111189114
ទៅកាន់ទំព័រ៖