ព្រះត្រៃបិដក ភាគ ៩៧
[៥៤០] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៤១] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ…
ID: 637828891534608145
ទៅកាន់ទំព័រ៖