ព្រះត្រៃបិដក ភាគ ៩៧
ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៤២] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… ញ៉ាំងអភិញ្ញា ឲ្យកើតឡើង… ប្រកាន់ទិដ្ឋិ នូវសីល ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយឧបេក្ខា នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
ID: 637828891735651005
ទៅកាន់ទំព័រ៖