ព្រះត្រៃបិដក ភាគ ៩៧

 [៥៤៣] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត​ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ញ៉ាំង​ឈាន​ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ឲ្យ​កើតឡើង ញ៉ាំង​វិបស្សនា​… ញ៉ាំង​មគ្គ​… ញ៉ាំង​សមាបត្តិ​… ញ៉ាំង​មានះ​… ប្រកាន់ទិដ្ឋិ នូវ​សីល​ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង​… នូវ​សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ​… អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត​ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ញ៉ាំង​ឈាន ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង​… ញ៉ាំង​វិបស្សនា​… ញ៉ាំង​មគ្គ​…
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637828891922949542
ទៅកាន់ទំព័រ៖