ព្រះត្រៃបិដក ភាគ ៩៧

ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ និយាយ​ពាក្យ​កុហក និយាយ​ពាក្យ​ញុះញង់ និយាយ​ពាក្យ​ឥតប្រយោជន៍ កាត់​នូវ​ទី ត លប​ឆក់​ទ្រព្យ​គេ ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ ឈរ​ស្កាត់​កណ្ដាលផ្លូវ គប់​រក​នូវ​ប្រពន្ធ​អ្នកដទៃ សម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម ដោយចិត្ត​ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង សទ្ធា​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៤៤] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អា​សេវន​ប្ប​ច្ច័​យ បាន​ដល់​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម ដែល​ច្រឡំ​ដោយ​បីតិ (ជា​បច្ច័យ) នៃ​គោត្រភូ ដែល​ច្រឡំ​ដោយ​បីតិ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637828892152273088
ទៅកាន់ទំព័រ៖