ព្រះត្រៃបិដក ភាគ ៩៧
[៥៤៧] ធម៌ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយសុខ… នៃធម៌ដែលច្រឡំដោយបីតិ… ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីឃើញនូវបីតិន័យ ហើយគប្បីធ្វើចុះ។
[៥៤៨] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រឡំដោយឧបេក្ខា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧបេក្ខា វោទានៈ ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃមគ្គ ដែលច្រឡំដោយឧបេក្ខា ដោយអាសេវនប្បច្ច័យ។
[៥៤៩] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយបីតិ… នៃធម៌ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង នៃធម៌ដែលច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី
ID: 637828892681125174
ទៅកាន់ទំព័រ៖