ព្រះត្រៃបិដក ភាគ ៩៧

ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ វោ​ទានៈ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី ជា​បច្ច័យ​នៃ​មគ្គ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៥០] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ជា​វិបាក ដែល​ច្រឡំ​ដោយ​បីតិ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៥១] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​សុខ ដោយ​កម្ម​ប្ប​ច្ច័​យ ចេតនា ដែល​ច្រឡំ​ដោយ​បីតិ
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637828892906995620
ទៅកាន់ទំព័រ៖